ព័ត៌មានជាតិ

ម្ចាស់រវល់ដករមៀតឲ្យគេផ្ទុះសេខ្សែភ្លេីងឆេះផ្ទះហ្មត់

ពោធិ៍សាត់: នៅថ្ងៃទី ១៥ខែធ្នូឆ្នាំ២០១៩វេលាម៉ោង០៩និង០០នាទីមានករណីឆេះផ្ទះប្រជាពលរដ្ឋ០១ខ្នងនៅចំណុចអូរកន្ធាយ ក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ (ផ្ទះទំហំ៥x៦ ប្រក់ ស័ង្កសី ជញ្ជាំងឈើលាយស័ង្កសី )
ខូចខាតសម្ភារះក្នុងផ្ទះទាំងស្រុង
និងកង់ចំនួន០២គ្រឿងដែលនៅក្នុងផ្ទះផងដែរ
ម្ចាស់ផ្ទះឈ្មោះរិទ្ធ រិត ភេទស្រី អាយុ៥៣ ឆ្នាំ មុខរបរកម្មករមានកូនចំនួន០៥នាក់ស្រី០១នាក់ប្តីឈ្មោះពីង ជាប់ពន្ធនាគារខេត្តពោធិ៍សាត់
ពេលឆេះម្ចាស់ផ្ទះកំពុងស៉ីឈ្នួលដករមៀតឲ្យគេនៅក្រោយកាប៊ីនភ្លើង ក្នុងភូមិឃុំខាងលើមូលហេតុផ្ទុះសេខ្សែភ្លើង៕

មតិយោបល់