ព័ត៌មានជាតិ

បុរសម្នាក់ ខ្យល់គដេកស្លាប់យ៉ាងអាណោចអាធ័ម!..

កំពង់ចាម: កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ខ្យល់គដេកស្លាប់ នៅភូមិវ៉ារិន្ទទី២ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។

ជនរងគ្រោះឈ្មោះ តុប ណុច ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ បានដេកជាមួយប្រពន្ធឈ្មោះ លន់ ឡេន អាយុ៣៩ឆ្នាំ នៅលើផ្ទះកើតហេតុខាងលើ លុះព្រឹកឡើងទើបប្រពន្ធដឹងថាខ្យល់គស្លាប់។

ចំពោះសាកសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់