ព័ត៌មានជាតិ

ឡិចស៊ីសRX300 ស្លាកលេខភ្នំពេញ 2N-0367 ពន្លះរ៉ឺម៉កអេតចាយ អូសឆេះផ្អើលរថយន្តពន្លត់អគ្គិភ័យ របួស២នាក់ប្តីប្រពន្ធ

ព្រៃវែង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាកឡិចស៊ីស RX300 ពណ៌ស ស្លាកលេខ ភ្នំពេញ 2N-0367 បានបុកជាមួយនឹងរ៉ឺម៉កដឹកអេតចាយដែលកំពុងបត់ឆ្វេងពេញទំហឹង បណ្តាលឲ្យអូសឆេះម៉ូតូយ៉ាងសន្ធោសន្ធៅផ្អើលដល់សមត្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការបាញ់ពន្លត់ និងបណ្តាលឲ្យ២នាក់ប្តីប្រពន្ធរងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៧យប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ១ ភូមិជ្រលង ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកវាស់វែង និងបានអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គិភ័យចុះមកបាញ់ពន្លត់ម៉ូតូដែលឆេះ និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកផងដែរ៕

មតិយោបល់