កំពង់ស្ពឺៈ ជនសង្ស័យម្នាក់ បានរត់ចោលម៉ូតូ និងថ្នាំញៀន ហើយប្រញាប់រត់ចូលព្រៃបាត់ស្រមោល ខណៈដែលប្រទះឃើញកម្លាំងកងរាជអាវុធហត្ថកំពុងល្បាត និងចុះបង្ក្រាបករណីចែកចាយគ្រឿង កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ នៅភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ករណីនេះជនសង្ស័យបាន បន្សល់ទុកនៅសម្ភារៈ និងវត្ថុតាងរួមមាន ៖ ម៉ូតូចំនួន១គ្រឿង ម៉ាកZoomer-X ពណ៌ក្រហម គ្មានស្លាកលេខ និងថ្នាំញៀនម៉ាទឹកកកចំនួន ១កញ្ចប់ ត្រូវបានសមត្ថកិច្ចប្រមូលយកទៅកាន់ មូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច និងបញ្ជូនបន្តទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសតាមនីតិវិធី៕
មតិយោបល់