ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងលួចនិងប្រើស្លាកលេខក្លែងបន្លំ!..

​កណ្តាល: ថ្ងៃអាទិត្យ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរិទ្ឋស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ ករណីប៉ុនប៉ងលួច និងប្រើស្លាកលេខក្លែងបន្លំ នៅវេលាម៉ោង៥និង១០នាទី នៅផ្លូវជាតិលេខ៤ ភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យ(ឃាត់ខ្លួន)ឈ្មោះ ភិន សីហា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិត នៅភូមិប្រមាត់ដី ឃុំស្វាយទៀប ស្រុកចម្ការលើ ខេត្តកំពង់ចាម។ វត្ថុតាងចាប់យក៖ រថយន្តម៉ាកកាមរី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2A-0621,សោរខ្សៀ១,ដែកសំប៉ែតសម្រាប់កាច់សោចំនួន១,ដែកសម្រាប់ឆ្កិះសោ០១។

នៅវេលាម៉ោង៥និង១០នាទីទៀបភ្លឺ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ក្រុមល្បាតវេន ភ្លឺបានប្រទះឃើញមុខសញ្ញាសង្ស័យ មានរថយន្តនិងម៉ូតូម៉ាកសង់០១៨ មួយគ្រឿង កម្លាំងល្បាតហៅ សួរនាំ តែពេលនោះមុខសញ្ញាខាងលើក៏នាំគ្នាបើករថយន្តនិងម៉ូតូគេចខ្លួន ទើបកម្លាំងដេញតាមរហូតដល់ផ្សារថ្នល់ទទឹង ឃាត់ខ្លួនបានយកមកត្រួតពិនិត្យលើរថយន្ត រកឃើញ ឧបករណ៍សម្រាប់កាច់សោ.ក និងដេកឆ្កិះសោ នៅក្នុងប្រអប់រថយន្ត។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថាខ្លួនបានខ្ចីរថយន្តពីឈ្មោះ ផាន់ ណា ភេទប្រុស អាយុខ្ទង់៣៥ឆ្នាំនៅខាងមុខណាហ្គា ភ្នំពេញ វេលាម៉ោង១រំលងអធ្រាត្រ។ ពេលនោះខ្លួនបានបើក រថយន្តតែម្នាក់ឯងហើយឈ្មោះវុធ ជិះម៉ូតូម៉ាកសង់០១៨ម្នាក់ឯងដែរ តាមឡានពីក្រោយជិះឈប់ៗ រហូតដល់ចំណុចកើតហេតុ។កន្លងមកខ្លួន និងឈ្មោះផាន់ ណាឈ្មោះវុធធ្លាប់ប្រើប្រាស់ថ្នាំញៀនជាមួយគ្នានៅតាមផ្ទះសំណាក់មិនចាំឈ្មោះម្តុំទួលសង្កែ។

បញ្ជាក់ ជនសង្ស័យធ្លាប់ប្រើប្រាស់សារធាតុញៀនជាង ១ឆ្នាំកន្លងមកហើយ។

ករណីនេះកម្លាំងជំនាញកំពុងស្រាវជ្រាវបន្តតាមនីតិវិធី៕

មតិយោបល់