ព័ត៌មានជាតិ

បុរស​ម្នាក់ អុំទូកទៅមើលមង ប្រកាច់ធ្លាក់ចូលទឹកលង់ស្លាប់មួយរំពេច

កំពង់ចាម: មានករណីបុរសម្នាក់ កើតជំងឺតេតាណូស បានប្រកាច់ធ្លាក់ពីលើទូក លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៦ ខែសីហា​ ឆ្នាំ២០១៨ ស្ថិតនៅចំណុចវាលស្រែប្រាំង ខាងត្បូងភូមិព្រែកប្រណាក ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។

សពជនរងគ្រោះមានឈ្មោះ ឆន ថា ភេទប្រុស អាយុ៣៨ឆ្នាំ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់