ព័ត៌មានអន្តរជាតិ

យន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-52 កំពុងបង្កឲ្យមានភាពតានតឹងនៅសមុទ្រចិនខាងកើត

អាមេរិកៈ យន្តហោះទម្លាក់គ្រាប់បែក B-52 របស់កងទ័ពអាកាសអាមេរិក បានហោះហើរឆ្លងកាត់សមុទ្រចិនខាងត្បូង ស្ថិតនៅក្បែរប្រទេសជប៉ុន នាដើមខែសីហានេះ ដោយបញ្ជាការដ្ឋាននៅឥណ្ឌូ-ប៉ាស៊ីហ្វិក បានអះអាងថា វាជាផ្នែកមួយ នៃបេសកកម្មរួមគ្នា ជាមួយកងទ័ពជើងទឹកអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨។

យន្តហោះទម្លាក់គ្រាប់បែក B-52 ចំនួនពីរគ្រឿង មកពីកងកម្លាំងអាកាស និងយន្តហោះ P-8 Poseidon ពីរគ្រឿង មកពីកងទ័ពជើងទឹក បានធ្វើសមយុទ្ធហោះហើរនៅលើតំបន់ ដើម្បីធ្វើឲ្យប្រសើរទ្បើងនូវសមាហរណកម្មកម្លាំងរួមគ្នា។

តាមសេចក្តីថ្លែងការណ៍ បាននិយាយថា ចាប់តាំងពីឆ្នាំ ២០០៤ កន្លងមក បញ្ជាការដ្ឋាននៅឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិក (USINDOPACOM) ដែលអតីតត្រូវបានគេហៅកាត់ថា PACOM បានធ្វើសមយុទ្ធកម្មវិធីប្រឆាំងនឹងការបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់ (CBP) ។

យោងតាម ​​USINDOPACOM បានឲ្យដឹងថា ការធ្វើសមយុទ្ធនេះ ត្រូវបានធ្វើឡើងនៅក្នុងដែនអាកាសស្របច្បាប់ ដែលត្រូវបានបង្កើតឡើង ដោយច្បាប់អន្ដរជាតិ៕

មតិយោបល់