ព័ត៌មានជាតិ

បុរសវ័យជាង៥០ម្នាក់ រថយន្តកៀរដួលរបួសពេញមុខសន្លប់មួយសន្ទុះទើបដឹងខ្លួន!..

ភ្នំពេញ: បុរសវ័យជាង៥០ឆ្នាំម្នាក់ ត្រូវរថយន្តតូរីសបើកកៀរដួលរបួសពេញមុខសន្លប់មួយសន្ទុះទើបដឹងខ្លួន រថយន្តបង្កគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង២៥នាទីរសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ម៉ូតូម៉ាកស្មាស់រីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1C 9198 ជិះដោយជនរងគ្រោះឈ្មោះ ចោម រិទ្ធី អាយុជាង៥០ឆ្នាំ ស្នាក់នៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។
រថយន្តបង្កម៉ាកតូរីស ពណ៌ស មិនចាំស្លាកលេខ បើកគេចខ្លួនបាត់។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលកើតហេតុ ម៉ូតូនិងរថយន្តខាងលើបើកស្របគ្នាទិសដៅពីត្បូងទៅជើងតាមផ្លូវជាតិលេខ៥ ដោយម៉ូតូបើកខាងមុខរថយន្តបើកខាងក្រោយ ខណ:មកដល់ចំណុចកើតហេតុ រថន្តបានជ្រុលកៀរខាងឆ្វេងម៉ូតូ បណ្តាលឲ្យជនរងគ្រោះដួលរបួសពេញមុខនិងជើងសន្លប់មួយសន្ទុះទើបដឹងខ្លួនឯរថយន្តបន្តដំណើរបន្ថែមល្បឿនទៅមុខបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចបានជួយទាក់ទងសាច់ញាតិជនរងគ្រោះឲ្យមកទទួលយកទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់