ព័ត៌មានជាតិ

រថយន្តតូរីកសាកកម្លាំងស៊ី.អវី បែកមាត់ខ្លួនឯង

ភ្នំពេញ: រថយន្ដម៉ាកតូរ៉ីកមួយគ្រឿង បើក​លឿនដូចព្យុះ ជាន់​ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុករថយន្ដម៉ាកស៊ី​ អ.វី ​មួយគ្រឿងយ៉ាងពេញទំហឹង​ បណ្ដាល​រថយន្ដទាំងពីរងការខូចខាចយ៉ាងដំណុំ​ ​​កាលពីវេលាម៉ោង​១០និង០០នាទីយប់​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ២០១៦​ នៅតាមបណ្ដោយផ្លូវ​លេខ៤៣២កែងនិងផ្លូវលេខ១៦៣ ស្ថិតក្នុង​សង្កាត់ទួលទំពូង១ ខណ្ឌចម្ការមន​។​

តាមប្រភពព័ត៌មាន​បានឲ្យដឹងថា មុនពេល​កើតហេតុ ​គេឃើញ​រថយន្ដតូរ៉ីកមួយគ្រឿង ​ពណ៌លឿង​ ស្លាក់លេខភ្នំពេញ​2AG-3550 បើកបរ​ដោយបុរសម្នាក់ធ្វើ​ដំណើរ​យ៉ាងលឿនតាមបណ្ដោយផ្លូវ​១៦៣ ទិសដៅពីត្បូងទៅជើង ខណ:មកដល់ចំណុចកើតហេតុ ​ផ្លូវបែកជា៤ ជាន់​ហ្រ្វាងអត់ទាន់ក៏ជ្រុលទៅបុករថយន្ដម៉ាកស៊ី​ អ.វី មួយគ្រឿង ​ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ​ភ្នំពេញ​2U-5741 ​មាន​មនុស្ស​ប្រុសស្រី ៤នាក់ ធ្វើ​ដំណើរ​តាមបណ្ដោយផ្លូវ​លេខ៤៣២ ក្នុង​ទិសដៅពីលិចទៅកើត បណ្ដាលឲ្យរថយន្ដទាំង២រងការខូចខាច​។

ក្រោយពេលកើងហេតុ​ សមត្ថកិច្ច​បានចុះអន្តរាគមន៍​ ​​ដោយ​ធ្វើ​ការសម្របសម្រួល​ភាគីទាំងសងខាង ដោយភាគីរថយន្ដតូរ៉ីកដឹងកំហុសក៏សូមទោសហើយព្រមចេញថ្លៃជួសជុលឲ្យម្ចាស់រថយន្ដស៊ី​អ.វី​ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់