ព័ត៌មានជាតិ

ម៉ូតូសង់ បុកជាមួយត្រាក់ទ័រដឹកចំរៀកឬស្សី ស្លាប់ម្នាក់យ៉ាងរន្ធត់

កំពង់ធំ: កាលពីវេលាម៉ោង៩និង១៨នាទីយប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងត្រាក់ទ័រដឹកចំរៀកឬស្សី បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម នៅចំណុចផ្លូវជាតិលេខ៧១ ភូមិតាឌុក ឃុំបល្លង្ក័ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា​ ករណីនេះកើតឡើងរវាងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខកំពង់ធំ 1B-1929(ប្រភេទឆ្អឹង) បើកបរដោយឈ្មោះស៊ីម ម៉េងធី ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិបារាយណ៍ជាន់ដែក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ (ស្លាប់នៅមន្ទីរពេទ្យបង្អែក បារាយណ៍ សន្ទុក)។ ចំណែកខាងត្រាក់ទ័រម៉ាកគូប៊ូតា ពណ៌ស្លាទុំ សណ្តោងរឺម៉ក(ដឹកចំរៀកដើមឫស្សី) អ្នកបើកបរគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចបានវាស់វែង យកវត្ថុតាង ត្រាក់ទ័ររក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបល្ល័ង្ក ម៉ូតូយករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់