ព័ត៌មានកីឡា

Costa និយាយពីចំណុចល្អបំផុតមួយរបស់ Ronaldo ដែលកីឡាករភាគច្រើន​មិនអាចធ្វើដូច

ខ្សែប្រយុទ្ធវ័យក្មេងប្រេស៊ីល Dounglas Costa បានស្ងើចសរសើដល់​កំពូល​ខ្សែប្រយុទ្ធអន្តរជាតិពរទុយហ្គាល់ Cristiano Ronaldo យ៉ាងខ្លាំង លើទម្លាប់​របស់កីឡាកររូបនេះ ក្នុងពេលហ្វឹកហាត់។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់កាសែត Marca ពីប្រទេសអ៊ីតាលី បានឲ្យដឹងថា Dounglas Costa បាននិយាយពីភាពល្អប្រសើរមួយរបស់ Ronaldo ដែលកីឡាករផ្សេងទៀត មិនអាចធ្វើដូចឡើយ។ Costa បាននិយាយថា៖ នៅពេលដែលពួកយើងទៅដល់ទីលាន ខ្ញុំឃើញគាត់ ( Ronaldo ) កំពុងតែហ្វឹកហាត់មុនទៅហើយ, ហើយនៅពេលដែលពួកយើងហ្វឹក​ហាត់ចប់ត្រឡប់ទៅផ្ទះវិញ គាត់នៅតែបន្តហ្វឹកហាត់ដដែល មិនទាន់បញ្ឈប់ការ​ហ្វឹកហាត់ដើម្បីត្រឡប់ទៅផ្ទះឡើយ។

តាមរយៈសម្តីរបស់ Costa នេះដែរបង្ហាញឲ្យឃើញថា Ronaldo គឺជាកីឡាករមួយរូប ដែលមានការខិតខំព្យាយាមយ៉ាងខ្លាំង ក្នុងការហ្វឹកហាត់ ដើម្បីរក្សាកម្លាំង សមត្ថភាព និងទេពកោសល្យរបស់គេឲ្យនៅតែល្អប្រសើរដដែល បើទោះបីជាមានវ័យកាន់តែជ្រេទៅហើយក្តី។ គួរបញ្ជាក់ផងដែរថា គិតត្រឹមពេល​នេះ Cristiano Ronaldo មានវ័យ៣៣ឆ្នាំ ជិតឈានចូល៣៤ឆ្នាំទៅហើយ តែកម្លាំង និងកាយសម្បទា របស់កីឡាកររូបនេះ នៅតែរឹងមាំ និងរហ័សរហួន ដូចអាយុ ២៣ឆ្នាំអ៊ីចឹង ដោយសារតែ ការខិតខំព្យាយាម និងការតមគ្រឿងស្រវឹង និងការជក់​ជាហេតុធ្វើឲ្យ Ronaldo នៅតែរក្សាបានភាពមាំមួនដដែល។

ដូច្នេះហើយ Dounglas Costa ពិតជាស្ងើចសរសើរ Ronaldo យ៉ាងខ្លាំង ចំពោះទម្លាប់ដ៍ល្អមួយនេះ ដែលកីឡាករផ្សេងទៀត កម្រមានដូចណាស់ ចាប់តាំងពីរូបចូលប្រឡូកក្នុងវិស័យបាល់ទាត់កន្លងមកនេះ។

មតិយោបល់