ព្រះសីហនុៈ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ3C-6942 បត់ត្រឡប់ក្រោយ ត្រូវម៉ូតូមួយគ្រឿងទៀតបើកបរដោយបុរសម្នាក់ បុកពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាប់នៅមន្ទីរពេទ្យ កើតហេតុនៅចំណុច ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៧៧-១៧៨ ភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង នាំយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត៕




មតិយោបល់