ពោធិ៍សាត់ៈ កាលពីវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ដេកស្លាប់ក្នុងអង្រឹង នៅភូមិសំរោងយា ឃុំព្រងឹល ស្រុកភ្នំក្រវា ខេត្តពោធិ៍សាត់។
ជនរងគ្រោះឈ្មោះ យឹម វ៉ាន់ណេត ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិព្រៃជ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពុងស្ពឺ។
នៅមុនពេលកើតហតុ វេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ ជនរងគ្រោះអង្គុយផឹកស្រាថ្នាំមានគ្នា ៤នាក់ ផឹកស្រាអស់ចំនួន១លីត្រ,ទី១ឈ្មោះ នុកតុលា ភេទប្រុស ទី២ឈ្មោះ រិត ភេទប្រុស ទី៣ឈ្មោះ រ៉ុន រស្មី ភេទប្រុស អ្នកទាំង៤ជាតៃកុងរឡូ របស់កាដ្ឋាននាយកដ្ឋានវិស្វ័កម្មក្រសួងការពារជាតិ។ បន្ទាប់មកម៉ោងប្រហែល៩យប់ ជនរងគ្រោះនិងបក្ខពួកក៏បែកគ្នាទៅដេករាងៗខ្លួន ដោយជនរងគ្រោះទៅចងអង្រឹងដេកនៅក្រោមផ្ទះរបស់ឈ្មោះ រិន សុខគឿន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិសំរោងយា ឃុំព្រងិល ស្រុកភ្នំក្រវាញ លុះព្រឹកឡើងថ្ងៃកើតហេតុ ជនរងគ្រោះក៏ស្លាប់តែម្ដង។
ក្រោយពីកម្លាំងជំនាញស្រុកសហការ ជាមួយកំម្លាំងជំនាញខេត្តធ្វើកោសល្យវិច័យបានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង។ ក្រោយពីធ្វើការពិនិត្យរួច កម្លាំងសមត្ថកិច្ចយើងបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់