មណ្ឌលគិរីៈ យោងតាមរបាយការណ៍របស់នគរបាលប៉ុស្ដិ៍រដ្ឋបាលស្រែព្រះ និងពាក្យបណ្ដឹងរបស់ជនរងគ្រោះ។ នៅវេលាម៉ោង៤និង៤០នាទីល្ងាច ថ្ងៃទី៤ ខែកក្ដដា ឆ្នាំ២០១៨ បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះអាយុ១៥ឆ្នាំ ថាមានជនសង្ស័យឈ្មោះ ហេង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរមុខរបរមេការកម្មករក្រុមហ៊ុនប៊ិញភឿកមួយ បានធ្វើសកម្មភាពបានចាប់រំលោភនាងបានសម្រេចចំនួន៣ដង និង គំរាមកំហែងសម្លាប់ខ្លួន បើសិនជាហ៊ានប្រាប់គេឬប្រាប់ឪពុកម្ដាយ ហើយក៏គំរាមទៀតថាមិនឲ្យក្រុមគ្រួសារខ្លួនធ្វើកម្មករនៅក្នុងក្រុមហ៊ុនទៀតទេ។
ក្រោយមកសមត្ថកិច្ចបានស្រាវជ្រាវចាប់ខ្លួនបានជនសង្ស័យខាងលើ និងកំពុងនាំខ្លួនជនសង្ស័យមកអធិការដ្ឋានដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់បន្តទៀត ៕
មតិយោបល់