ព័ត៌មានជាតិ

រថយន្ត២គ្រឿង បុកគ្នាត្រង់ចំណុចផ្លូវបែកជាបួន ខ្ទេចទាំងសងខាង

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ត២គ្រឿង បើកក្នុងល្បឿនលឿនដល់ផ្លូវបំបែកជាបួន មិនបង្អន់ដូចគ្នា ក៏បានបុកគ្នាបណ្តាលឲ្យរងការខូចខាតទាំងសងខាង តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៣១០កែងផ្លូវ១១៣ សង្កាត់ បឹងកេងកងទី៣ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តឡិចស៊ីសមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-0567 បើកតាមបណ្តោយផ្លូវ៣១០ ទិសដៅពីកើតទៅលិចដល់ផ្លូវបំបែកជាបួនស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-0666 បើកតាមបណ្តោយផ្លូវ១១៣ ក្នុងល្បឿនលឿនដូចគ្នាមិនបង្អន់ ជ្រុលចង្កូតទៅបុកគ្នាបណ្តាលឲ្យរថយន្តឡិចស៊ីសរងការខូចខាតផ្នែកខាងស្តាំខាងមុខរថយន្ត។ រីឯរថយន្តម៉ាកហាយឡែនឌ័រ រងការខូចខាតផ្នែកខាងមុខខាងឆ្វេងរថយន្តតែមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុ ឲ្យធ្វើការចចារគ្នាតែមិនត្រូវរ៉ូវគ្នាក៏បានវាស់វែងយករថយន្តទាំ២យកទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់