ទីក្រុង Sao Paulo ៖ប៉ូលិសនៃទីក្រុង Sao Paulo បានរាយការណ៍ថាមនុស្ស 2 នាក់ត្រូវបានស្លាប់ក្រោយឧបទ្ទេវហេតុបាក់រលំសំណង់នៃកីឡាដ្ឋាននៃទីក្រុង Sao Paulo ដែលត្រូវបានគេជឿជាក់ថាជាកន្លែងទុកប្រើប្រាស់ក្នុងការប្រកួតផ្តាច់ព្រាត់នៃការប្រកួតដណ្តើមពានរង្វាន់ពិភពលោកឆ្នាំ 2014 ខាងមុខនេះ។
ក្រុមជួយសង្គ្រោះបាននិយាយថាសំណង់ដែកបានធ្លាក់បាក់ពីខាងលើតំបូលមកចុះក្រោមហើយបានធ្វើឲ្យខូចខាតមួយភាគនៃកីឡាដ្ឋាននេះ។
កីឡាដ្ឋាន Sao Paulo ដែលនឹងត្រូវដាក់ផែនការឲ្យសម្រេចចប់រួចរាល់នៅក្នុងចុងខែធ្នូនេះស្របទៅតាមការចង់បានរបស់ FIFA តែបែរជាត្រូវជួបបញ្ហានេះទៅវិញ។ប្រទេសប្រេស៊ីលបានសារភាពថាខ្លួនពិតជាខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបញ្ចប់ការសាងសង់កីឡាដ្ឋាន 12 ឲ្យហើយសម្រាប់ព្រឹត្តការណ៍បាល់ទាត់ពិភពលោក៕
https://i1272.photobucket.com/albums/y389/domneng/Ailya/SaoPaulo3_zps76d19401.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/SaoPaulo2_zps463be52a.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/SaoPaulo1_zpsc9002d8a.jpg
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់