យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ស្ថានភាពទឹកទន្លេសេសាន ក្នុងខេត្តរតនគិរី មកដល់ម៉ោង ៥ ល្ងាចថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៨ នេះ ៖
– ទន្លេសេសាន ស្រុកអណ្តូងមាស ទឹកមានកម្ពស់ ៩,៦០ ម ធៀបកម្ពស់ទឹកព្រឹកមិញ ស្រកចុះ ១,១០ ម (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៥០ ម) ។
– ទន្លេសេសាន ស្រុកតាវែង ទឹកមានកម្ពស់ ៩,៧០ ម ធៀបកម្ពស់ទឹកព្រឹកមិញ ទឹកនៅនឹង (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ៩,៥០ ម) ។
– ទន្លេសេសាន ស្រុកវើនសៃ ទឹកមានកម្ពស់ ៩,៥០ ម ធៀបព្រឹកមិញ កើនឡើង ០,៨៨ ម (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ៨,៥០ ម) ។
ជារួម ទឹកទន្លេសេសាន នៅផ្នែកខាងលើ បានចាប់ផ្តើមស្រកចុះវិញហើយ ។ ឯនៅផ្នែកខាងក្រោម ទឹកនឹងបន្តកើនឡើងបន្តិចបន្ថែមទៀត មុននឹងចាប់ស្រកចុះវិញផងដែរ៕
មតិយោបល់