ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅរសៀល ថ្ងៃព្រហស្បតិ៍ ១២ កើត ខែស្រាពណ៍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៣ខែ សីហា ឆ្នាំ២០១៨ មន្រ្តីកាំកុងត្រូលសាខាផែស្ងួតចុងទីភ្នំពេញដោយ ទទួលបទបញ្ជាពីលោក គឹម មាសសុខសីហា អគ្គនាយករងកាំកុងត្រូលឲ្យចូលរួមជាមួយ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះត្រួតពិនិត្យ ទំនិញ ដុំសាច់មាន់ និងជ្រក់ត្រសក់ ស្ថិតនៅលើផ្លូវលេខ ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
យើងបានធ្វើការត្រួតពិនិត្យ និងសាកសួរទៅតំណាងដឹកជញ្ជូនបានប្រាប់ថាទំនិញទាំងនេះបានយកចេញពីរថយន្តក្រុងមកពីវៀតណាមតាមមាត់ច្រកបាវិត និងដឹកបន្តដោយរថយន្តកូរ៉េ យកទៅដាក់នៅផ្សារឡាក់គី ណតប្រ៊ីត ក្រោយពីការត្រួតពិនិត្យរកឃើញ ជ្រក់ត្រសក់ ៣០កេស និងដុំសាច់មាន់ម៉ត(ឆ្អិន)១៧កេស ពុំមានច្បាប់ទេ ហើយខាងប៉ូលិសសេដ្ឋកិច្ចក៏អនុញ្ញាតឲ្យចេញទៅដាក់នៅផ្សារ ឡាក់គី។ ក្នុងនោះយើងបានដកយកគំរូ២គំរូ បញ្ជូនទៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល៕
មតិយោបល់