ព័ត៌មានជាតិ

ប្រទះឃើញសពនារីម្នាក់ក្នុងដីឡូតិ៍មួយកន្លែង ក្នុងខណ្ឌឫស្សីកែវ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ១១និង០០នាទីព្រឹកថ្ងៃទី២១ ខែមិថុនា​ ឆ្នាំ២០១៩ មានករណីប្រទះឃើញសពនារីម្នាក់​ ក្នុងដីឡូតិ៍មួយកន្លែង ស្ថិតតាមបណ្ដោយផ្លូវបេតុង ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

មូលហេតុ៖ មិនទាន់ដឹងនៅឡើយទេ។

សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយនៅពេលក្រោយ៕

មតិយោបល់