ព័ត៌មានជាតិ

ភ្លៀងធ្លាក់លាយទ្បំជាមួយខ្យល់កន្ត្រាក់ វាយប្រហារផ្ទះប្រជាពលរដ្ឋអស់ ៧ខ្នង នៅកំពង់ចាម

កំពង់ចាម: កាលពីវេលាម៉ោង ៥ និង១០នាទីល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ មានករណីភ្លៀងខ្យល់កន្ត្រាក់ បណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៧ខ្នង ស្ថិតនៅឃុំព្រីងជ្រុំ ស្រុកជើងព្រៃ។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ៖

ទី១.ឈ្មោះ លេន គាម នៅភូមិកោះចំប៉ា របើកក្បឿងអស់ចំនួន ៤០សន្លឹក
ទី២.ឈ្មោះ យ៉េ រ៉ែន នៅភូមិត្រពាំងផ្អាវ របើកក្បឿងចំនួន ១៥សន្លឹក
ទី៣.ឈ្មោះ កុច ហយ នៅភូមិត្រពាំងផ្អាវ របើកក្បឿងចំនួន ១៥០សន្លឹក និងស័ង្កសីចំនួន១៥សន្លឹក
ទី៤.ឈ្មោះ ឡោ គឺន នៅភូមិត្រពាំងផ្អាវ របើកក្បឿងចំនួន ១២០សន្លឹក ស័ង្កសី ០៥សន្លឹក
ទី៥.ឈ្មោះ រីម ញ៉ នៅភូមិព្រីងជ្រុំ របើកក្បឿងចំនួន ៣០សន្លឹក
ទី៦.ឈ្មោះ ឡាយ ឡាង នៅភូមិព្រីងជ្រុំ របើកក្បឿងចំនួន ៤០សន្លឹក
និងទី៧.ឈ្មោះ ជី សា នៅភូមិត្រពាំងទឹម របើកក្បឿងចំនួន
៣០សន្លឹក ។

ករណីនេះ មិនមានបណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ៕

មតិយោបល់