ព័ត៌មានសុខភាព

អាហារ៧ប្រភេទ ឈប់ទទួលទានមុនពេលចូលគេង

ដើម្បីជៀសវាង ការគេងមិនលក់ អ្នកមិនគួរញ៉ាំអាហារនៅពេលយប់ៗពេកនោះទេ ព្រោះប្រព័ន្ធរំលាយអាហារនៅធ្វើការរហូត ដែលជាហេតុរំខានដល់ដំណេក។ មជ្ឈមណ្ឌល់គ្រប់គ្រង និងការពារជំងឺ (CDC) បានបង្ហាញថា ការគេងមិនលក់បានក្លាយទៅជារឿងធម្មតាក្នុងចំណោមប្រជាជនអាមេរិក ៤១លានក់។

ដូច្នេះ ក្រៅពីជៀសវាងញ៉ាំអាហារយប់ៗពេក នៅមានអាហារមួយចំនួនអ្នកមិនគួរទទួលទាននៅពេលល្ងាចនោះឡើយ ដើម្បីរក្សាសុខភាព និងជៀសផុតពីការគេងមិនគ្រប់គ្រាន់។

ការ៉េម
កម្រិតនៃជាតិស្ករ ខ្លាញ់ និងកាបូអ៊ីដ្រាត ដែលមាននៅក្នុងការ៉េម នឹងរំញោចទៅកាន់ខួរក្បាលបង្កឲ្យមានបញ្ហាគេងមិនលក់។

អាហារហិរ
តាមការសិក្សាមួយបានបង្ហាញថា អាហារហិរអាចនាំឲ្យមានការឈឺចាប់ក្រពះ និងសារធាតុគីមីអាចបង្កឲ្យមានអារម្មណ៍ក្តៅពោះ និងឧស្សាហ៍ភ្ញាក់នៅពេលយប់។

អាហារសម្បូរជាតិស្ករ
បើយោងតាមវិទ្យាស្ថានជាតិអាមេរិក បានបង្ហាញថា អាហារផ្អែមដូចជានំសូកូឡា ឬបង្អែមដទៃទៀត អាចបង្កើនកម្រិតជាតិស្ករក្នុងឈាម ហើយជាតិស្ករសាមញ្ញដូចជា fructose ត្រូវបានគេរកឃើញនៅក្នុងផ្លែឈើ និងផលិតផលទឹកដោះគោ។ អាហារទាំងអស់នេះ សុទ្ធតែរួមចំណែកដល់ការគេងមិនលក់ ប្រសិនបើអ្នកញ៉ាំនៅពេលល្ងាច។

សាច់ក្រហម និងប្រូតេអ៊ីន
ការទទួលទានសាច់ពណ៌ក្រហម នៅពេលយប់ ប្រព័ន្ធរំលាយអាហារមិនរំលាយអស់នោះទេ ហើយវានឹងស្ថិតនៅក្នុងក្រពះពេញមួយយប់ ដែលបណ្តោលឲ្យមានបញ្ហាគេងមិនលក់។

សូកូឡាខ្មៅ
គ្រឿងផ្សំដ៏សំខាន់នៅក្នុងសូកូឡាខ្មៅ គឺជាតិកាហ្វេអ៊ីន ដែលអាចបណ្តោលឲ្យអ្នកគេងមិនលក់ នៅពេលញ៉ាំច្រើនពេក។

គ្រឿងស្រវឹង
ការទទួលទានគ្រឿងស្រវឹងនៅពេលយប់អាចរំខានដល់ការគេង និងធ្វើឲ្យអ្នកក្រោកនោមញឹកញាប់។

កាហ្វេ
ជាតិកាហ្វេអ៊ីន ជាមេរំខានដល់ដល់ប្រព័ន្ធសរសៃប្រសាទ ដែលបណ្តោលឲ្យអ្នកមានបញ្ហាគេងមិនលក់។ ដូច្នេះប្រសិនជាអាច សូមជៀសវាងភេសជ្ជៈមួយប្រភេទនេះមុនពេលចូលគេង៕

មតិយោបល់