ព័ត៌មានជាតិ

Update៖ ចុះសាមងពីយប់ ព្រឹកឡើងប្រទះឃើញលង់ទឹកត្រពាំងស្លាប់

ភ្នំពេញៈ បុរសប្រកបរបរ នាសាទត្រីដាក់មងម្នាក់ បន្ទាប់ពីស្រវឹងស្រា បានចុះទៅសាមងក្នុងត្រពាំង តាំងពីយប់ លុះព្រឹកឡើងពលរដ្ឋប្រទះ ឃើញលង់ទឹកស្លាប់ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅក្នុងត្រពាំងទឹក ក្នុងភូមិព្រៃកុដិ សង្កាត់បំបូល ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះ មិនស្គាល់អត្តសញ្ញណ ទោះជាអ្នកស្រុក ទៅចោមរោមមើល ហើយនៅតែមិនស្គាល់ មានអាយុជាង៣០ឆ្នាំ គ្រាន់តែពលរដ្ឋនៅកន្លែងកើតហេតុ គេធ្លាប់ឃើញមកដាក់មង រកត្រីនៅចំណុចខាងលើ ជាញឹកញាប់ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ ជនរងគ្រោះគេឃើញ យកមង មកដាក់រាយតាមមាត់ត្រពាំងខាងលើដូចសព្វដង ហើយឡើងគោកវិញ ដើរទៅទិញស្រាហូប និងរងចាំដោះមង ហើយក៏គ្មានអ្នកណាចាប់អារម្មណ៍ដែរ ព្រោះរបររបស់ជនរងគ្រោះ គេឃើញសឹងរាល់ថ្ងៃទៅហើយ លុះរហូតដល់វេលាម៉ោង៧ព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ ត្រូវបនបងប្អូនប្រជាពលរដ្ឋ ប្រទះឃើញជនរងគ្រោះ លង់ទឹកស្លាប់ទៅវិញ ដោយជើងរុំជាប់មង ក្នុងទឹក ។

តាមការសន្និដ្ឋាន ជនរងគ្រោះស្រវឹងស្រា ហើយពេលដែល ចុះសាមង ដោះត្រីខ្យល់គ ទើបដួលក្នុងទឹក លង់ស្លាប់តែម្តង ។

ក្រោយពីប្រទះឃើញសាកសព បុរសរងគ្រោះ ពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ច ចុះទៅពិនិត្យមើលតែម្តង ។

តាមការពិនិត្យកោសល្យវិច័យ របស់សមត្ថកិច្ចជំនាញក្រុង ឃើញថា ពិតជាលង់ទឹកស្លាប់ ដោយសារខ្យល់គរដួលចូលក្នុងទឹក ទើបឈ្លក់ទឹកស្លាប់តែម្តង ក្រោយមកក៏ប្រគល់សពឲ្យទៅអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ខណៈដែលរកសាច់ញាតិមិនទាន់ឃើញ ទើបអាជ្ញាធរពលរដ្ឋ យកសពតម្កល់ទុកនៅបូជនីយដ្ឋានទួលធាតុ ជាប់នោះស្រាប់ ដើម្បីរងចាំសាច់ញាតិ មករៀបចំធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់