ព័ត៌មានជាតិ

​រថយន្តបែនបើកកៀរបង្គោលភ្លើង​ទ្រេត១ដើម បើករត់គេចមិនរួចម្ចាស់ដាក់មេប្រូច!

ភ្នំពេញ: បង្គោលភ្លើងបំភ្លឺផ្លូវមួយដើមដែលសាលាក្រុងទើបនឹងដាំហើយថ្មីៗត្រូវបានរថយន្តបែន បើកកៀរបណ្តាលឲ្យរលើងទ្រេតមួយដើម ហើយរថយន្តព្យាយាមបើករត់គេច តែគេចមិនរួច ពលរដ្ឋដេញតាមឃាត់ អ្នកបើកបរចុះរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

រថយន្តបង្កម៉ាក ហ៊ីណូ បែន ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-​9583 អ្នកបើកបរគេចខ្លួនបាត់​។

តាមពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក បើកពីកើតទៅលិច លុះដល់ចំណុចខាងលើ រេចង្កូតធ្លាក់ចិញ្ចើមផ្លូវ កៀរបង្គោលភ្លើង រលើងទ្រេតមួយដើម ហើយរថយន្តបើករត់គេច ជិត១០០ម៉ែត្រ ពលរដ្ឋឃាត់ តែត្រូវបានអ្នកបើកបរចុះរត់គេចខ្លួនបាត់ រាយការណ៍ប្រាប់ប៉ូលិស ចុះទៅពិនិត្យមើល។

រថយន្តបង្កក្រោយកើតហេតុ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រាយការណ៍ទៅជំនាញ ចុះយករថយន្តទៅរក្សាទុកនៅករិយាល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយផលប៉ះពាល់ ៕

មតិយោបល់