ការទទួលទានអាហារដើម្បីឲ្យស្បែកស្រស់ស្អាតពិតជាមានភាពងាយស្រួលជាងដែលអ្នកគិត។ ទទួលទានអាហារទាំង ១០ មុខដែលមានសមត្ថភាពជួយចិញ្ចឹមស្បែក និងជួយឲ្យស្បែកមានសំណើម។ សូមបន្ថែមរបស់ទាំងអស់នេះចូលទៅក្នុងអាហាររបស់អ្នក អ្នកនឹងសង្កេតឃើញថាស្បែកពិតជាប្លែកមុន បន្ទាប់ពីទទួលទានអាហារទាំងអស់នេះ។ ១. ប្រភេទបន្លែស្លឹកពណ៌បៃតងក្រម៉ៅ បន្លែទាំងនេះមានសមត្ថភាពជួយការពារមិនឲ្យចេញមុន។ បន្លែស្លឹកពណ៌បៃតងចាស់ដូចជាស្ពៃខៀវជាដើមមានសមត្ថភាពប្រឆាំង នឹងអុកស៊ីតកម្ម។ វាអាច ជួយការពារស្បែក កម្ចាត់មេរោគអាក្រក់ដែលបណ្តាលឲ្យកើតមហារីកស្បែក។ ប្រសិនបើសុភាពនារីដែលខ្វះជាតិដែក ស្នាមរង្វង់ខ្មៅជុំវិញភ្នែក នឹងកើតមានឡើង ដូច្នេះហើយគួរតែបរិភោគស្ពៃខៀវ។…
មតិយោបល់