ព័ត៌មានជាតិ

រថយន្តឡិចស៊ីស៣០០ ពន្លះរថយន្តព្រុសចំពីក្រោយ ខ្ទេចទាំងសងខាង

ភ្នំពេញ: បុរសម្នាក់ រួមដំណើរនិងនារីម្នាក់ទៀត បើករថយន្តឡិចស៊ីស៣០០មួយគ្រឿង មិនប្រយ័ត្នជ្រុលចង្កូចទៅបុករថយន្តព្រុស បើកនៅខាងមុខពីក្រោយពេញទំហឹងបណ្តាលរងការខូចខាតទាំងសងខាងយ៉ាងដំណំ តែមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខសាកលវិទ្យាល័យអាស៊ីអឺរ៉ុប តាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ រួមដំណើរជាមួយប្រពន្ធនិងកូនតូចម្នាក់ទៀត បើករថយន្តព្រុសមួយគ្រឿង ពណ៌ស គ្មានស្លាកលេខ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX៣០០ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2U-4058 បើកបរដោយបុរសម្នាក់រួមដំណើរនិងនារីម្នាក់ទៀត បើកមកពីក្រោយស្របទិសដៅគ្នាបុកពេញទំហឹង បណ្តាលរថយន្តព្រូសបែកស្តុប និងកាងខាងក្រោយខាងស្តាំខូចខាតយ៉ាងដំណំ។ ចំណែករថយន្តឡិចស៊ីសខូចខាតផ្នែកខាងមុខខាងឆ្វេងយ៉ាងដំណំដូចគ្នា។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាដោយភាគីបង្កចេញសំណងទៅឲ្យភាគីរងគ្រោះចំនួន៤៥០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់