Samsung ត្រូវបានរកឃើញថាបានកំណត់ល្បឿនទូរសព្ទជាមួយកម្មវិធីជាច្រើន
ពេលខ្លះក្រុមហ៊ុនទូរសព្ទមួយចំនួនបានប្រើវិធីកំណត់ល្បឿនរបស់ទូរសព្ទជាមួយនឹងកម្មវិធីមួយចំនួនដើម្បីឱ្យការប្រើប្រាស់ថ្មបានយូរ។ ឥឡូវនេះក្រុមអ្នកប្រើប្រាស់មួយចំនួនបានរកឃើញថា ក្រុមហ៊ុន Samsung បានប្រើកម្មវិធី Game Optimizing Service (GOS) ដើម្បីធ្វើការគ្រប់គ្រងល្បឿននៅក្នុងទូរសព្ទ Galaxy ដែលនេះបានធ្វើឱ្យពួកគេមិនសប្បាយចិត្តជាមួយនឹងការកំណត់ល្បឿន ដោយសារតែពួកគេបានចំណាយលុយជាច្រើនដើម្បីទិញទូរសព្ទដែលមានល្បឿនលឿន។ បច្ចុប្បន្នពួកគេបានរកឃើញកម្មវិធីចំនួនប្រមាណ ១០ម៉ឺន កំពុងត្រូវបានប៉ះពាល់ជាមួយនឹងកម្មវិធី Game Optimizing Service ប៉ុន្តែកម្មវិធីនេះមិនត្រឹមតែកំណត់ល្បឿនកម្មវិធីហ្គេមប៉ុណ្ណោះទេ…