ភ្នំពេញៈ ជនជាតិវៀតណាមអូសនាមរកត្រីពេលយប់តែបែរជាអូសបានសាកសពបុរសម្នាក់នៅក្នុងទន្លេបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងកណ្តាលសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សពបុរសខាងលើមានឈ្មោះ សំ អាតសុចិត្រា ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅអាស័យដ្ឋានភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មានពីស្ត្រីជនជាតិវៀតណាមម្នាក់ឈ្មោះ ង្វៀង ធីណើ អាយុ២៦ឆ្នាំ បានឲ្យដឹងថា នៅមុនពេលកើតហេតុពួកគាត់មានគ្នា៤នាក់(ប្រុស៣នាក់ស្រីម្នាក់) បានអូសនាមពីស្ពានព្រែកព្នៅមកទិសខាងជើងមកដល់កន្លែងរើសត្រីស្រាប់តែបើកនាមមើលត្រីក៏ឃើញសាកសពមនុស្សតែម្តង រួចក៏បានរាយការណ៍ប្រាប់មេភូមិកណ្តាលនិងបានអូសសពមកក្រោយវត្តព្រែកព្នៅ។
ប្រភពព័ត៌មានពីមេភូមិកណ្តាលបានឲ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងនេះលោកបានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យតែម្តង។
ក្រោយពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរួចបញ្ជាក់ថាសពស្លាប់ដោយសារលង់ទឹក។
សពតម្កល់នៅវត្តព្រែកព្នៅបណ្តោះអាសន្នរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់