ព័ត៌មានជាតិ

អគ្គិសនីកំពង់ចាម ផ្ដាច់ភ្លើងពេញមួយថ្ងៃ ដើម្បីឲ្យអគ្គិសនីវៀតណាម ធ្វើការកែលម្អប្រព័ន្ធ

កំពង់ចាម: ដើម្បីសម្រួលដល់អគ្គិសនីវៀតណាម ក្នុងការធ្វើការជួសជុល កែលម្អខ្សែបណ្ដាញអគ្គិសនីតង់ស្យុងធម្យម២២គីឡូវ៉ុល និងបណ្ដាញអគ្គិសនីតង់ស្យុងខ្ពស់១១០គីឡូវ៉ុល អគ្គិសនីកំពង់ចាម សាខាមេមត់ នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីចំនួន១ថ្ងៃ ចាប់ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង៥ល្ងាច ថ្ងៃទី២ ខែកក្ដដា ឆ្នាំ២០១៦។ នេះជាការជូនដំណឹងរបស់អគ្គិសនីកំពង់ចាម នៅថ្ងៃទី២៩ ខែមិថុនានេះ។

គួរបញ្ជាក់ថា ក្រោយបញ្ចប់ការងារ អគ្គិសនីវៀតណាម (PC2) នឹងភ្ជាប់ចរន្តអគ្គិសនីជូនប្រជាពលរដ្ឋបានប្រើប្រាស់ឡើងវិញ ទៅតាមស្ថានការណ៍ជាក់ស្ដែង៕

មតិយោបល់