ភ្នំពេញៈ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជូនខ្លួន បុរសជនជាតិចិន ៣នាក់ ទៅឲ្យតុលាការក្រុងភ្នំពេញ របស់ខ្មែរ រកកំហុស ពាក់ព័ន្ធ រឿងកាប់ចាក់គ្នា និងជំរិតទារប្រាក់។
បើតាមសមត្ថកិច្ច ជនសង្ស័យទាំង ៣នាក់រួមមាន៖
-ទី១ឈ្មោះ Chen DongWen ភេទប្រុស អាយុ ៣៧ឆ្នាំ
-ទី២ឈ្មោះ Ehen qiuzi ភេទប្រុស អាយុ ២៣ឆ្នាំ
-និងទី៣ឈ្មោះ Li QingMou ភេទប្រុសអាយុ៤២ឆ្នាំ
ចំណែកជនរងគ្រោះមាន ឈ្មោះ Li Shigang ភេទប្រុស អាយុ ៤៧ឆ្នាំ ជាថៅកែ សិប្បកម្ម មួយកន្លែង មានទីលំនៅក្រុងដូនកែវ ខេត្តតាកែវ។
សូមជម្រាបជូនថា ក្រុមជនសង្ស័យ ទាំង៣នាក់ក្នុងចំណោមគ្នា ៥នាក់ (២នាក់រត់គេចខ្លួន) ត្រូវបាន កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបានកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨។
សមត្ថកិច្ច បានចាប់ខ្លួនពួកគេ បន្ទាប់ពីមានបណ្តឹងរបស់ជនរងគ្រោះ ខាងលើ បានចោទប្រកាន់ថា ក្រុមជនសង្ស័យ មានគ្នា ៥នាក់ បាន វាយតប់ និងជម្រិតទារប្រាក់ចំនួន ៤៥,០០០ដុល្លារ កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចទីតាំងកម្ចីប្រាក់ យីហោ ហ័ងស៊ីង ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ៕
មតិយោបល់