ព័ត៌មានជាតិ

សាហាវម្លេះ! កូនស្រីបង្កើតហ៊ានយកដំបងវាយឪពុករបស់ខ្លួនរហូតដល់ស្លាប់នៅក្នុងថ្លុកឈាម

កំពង់ធំ: ករណីឃាតកម្ម ដែលកូនស្រីបង្កើតវាយសម្លាប់ឪពុករបស់ខ្លួននិងដំបងឈើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង០០ នាទីព្រឹកថ្ងៃទី ១២ ខែតុលាឆ្នាំ ២០២០ ដែលកើតហេតុកាលពីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០វេលាម៉ោង៧និង០០ នាទី នៅភូមិស្វាយកាល់ ឃុំកកោះស្រុកសន្ទុក ខេត្តកំពង់ធំ ។

សពជនរងគ្រោះឈ្មោះលឹម លន់ ភេទប្រុស អាយុ៧៨ ឆ្នាំជនជាតិខ្មែរ រស់នៅក្នុងភូមិស្វាយកាល់ ឃុំកកោះ ស្រុក សន្ទុក ខេត្តកំពង់ធំ។

បន្ទាប់ពីទទួលបានដំណឹង សមត្ថកិច្ចនគរបាលខេត្តនិងស្រុក បានចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យកន្លែងកើតហេតុនិងសាកសព ហើយបានឃាត់ខ្លួនជនដៃដល់ជាឃាតករ ឈ្មោះ លន់ សារឹម ភេទស្រី អាយុ២៥ឆ្នាំជនជាតិខ្មែរ(ត្រូវជាកូនបង្កេីត)របស់សព ដែលមានប្តីឈ្មោះនៀវ សារ៉េត ភេទប្រុស អាយុ៣២ឆ្នាំជនជាតិខ្មែរ មានកូន ១នាក់ឈ្មោះនៀវ វិរ: ភេទប្រុស អាយុ៤ឆ្នាំនៅក្នុងបន្ទុក។
វត្ថុតាងចាប់យកបាន
ដំបងឈើប្រវែង ៥៩ស.ម × ០,៤ស.ម ចំនួន ០១
សាកសព មានស្នាមរបួសពេញផ្ទៃមុខជាច្រើនកន្លែង ដែលជាស្លាកស្នាមរបួសមុតដោយសារឧបករណ៍វត្ថុរឹង។
ការសន្និដ្ឋានជនរងគ្រោះស្លាប់ដោយសារអំពើឃាតកម្ម(កូនបង្កើតវ៉ៃសម្លាប់ឪពុករបស់ខ្លួនឯង)។
មូលហេតុ: ស្រវឹងស្រា ខឹងនឹងឪពុក និងបងស្រី (ស្តីបន្ទោស)។_
ក្រោយកើតហេតុបន្ទាប់ពីបានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារសព ដើម្បីធ្វើបុណ្យតាមប្រពៃណីរីឯជនបង្ក ដែលជាឃាតករបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

 

មតិយោបល់