កំពង់ធំៈ ករណីខ្យល់កន្រ្តាក់បណ្តាលឲ្យរងផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន០២ភូមិកាលពីវេលាម៉ោង២និង៥២នាទី ថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅ ភូមិឈូកបឹង និងភូមិឈូកស្ទឹង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ផ្ទះទី១.ម្ចាស់ផ្ទះឈ្មោះ សំ យុន ភេទប្រុស នៅភូមិឈូកស្ទឹង ផ្ទះទំហំ៥.៥០មx៧ម
+ខូចខាត:រលំទាំងស្រុង។
២.ម្ចាស់ផ្ទះឈ្មោះ កែវ អ៊ុ ភេទប្រុស នៅភូមិឈូកបឹង
+ខូចខាត:ទ្រេតផ្ទះ។
៣.ម្ចាស់ផ្ទះឈ្មោះ អ៊ុន គឹមអ៊ឺ នៅភូមិឈូកបឹង
+ខូចខាត:របើកដំបូលក្បឿងខាងមុខ។
៤.ម្ចាស់ផ្ទះឈ្មោះ ថោង កែវ នៅភូមិឈូកស្ទឹង
+ខូចខាត:របើកដំបូលក្បឿងខាងក្រោយ។
៥.ម្ចាស់ផ្ទះឈ្មោះ ស៊ូ ពិសិត នៅភូមិឈូកស្ទឹង
+ខូចខាត: របើកដំបូលក្បឿងខាងក្រោយ។
៦.ម្ចាស់ផ្ទះឈ្មោះ ផេង គី នៅភូមិឈូកស្ទឹង
+ខូចខាត:របើកដំបូលក្បឿងខាងក្រោយ។
៧.ម្ចាស់ផ្ទះឈ្មោះ យឿន ធារី នៅភូមិឈូកស្ទឹង
+ខូចខាត: របើកដំបូលក្បឿងខាងក្រោយ។
៨.ម្ចាស់ផ្ទះឈ្មោះ មុត ផាន នៅភូមិឈូកស្ទឹង
+ខូចខាត:របើកដំបូលក្បឿងខាងក្រោយ។
ករណីខាងលើមិនបង្ករឲ្យរងគ្រោះថ្នាក់ដល់មនុស្សនិងសត្វពាហន:ឡើយ៕
មតិយោបល់