ព័ត៌មានជាតិ

ប្រជាពលរដ្ឋផ្ទុះការតវ៉ាសូមឲ្យខាងអាជ្ញាធរជួយដោះស្រាយ ចំពោះបញ្ហាក្រុមហ៊ុន CHIP MONG RITTA ដែលសាងសង់ផ្សារទំនើបប៉ះពាល់ដល់ផ្ទះរបស់ពួកគាត់!

ភ្នំពេញៈ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នេះបងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារ បានផ្ទុះការតវ៉ាលើកបដា សុំឲ្យអាជ្ញាធរជួយធ្វើការដោះស្រាយចំពោះបញ្ហារបស់ ក្រុមហ៊ុន CHIP MONG RITTA ដែលកំពុងតែសាងសង់ផ្សារទំនើប បុកគ្រឹះ ញ័ររញ្ជូយ ប្រេះដល់ផ្ទះរបស់ពួកគាត់។

ទីតាំងការដ្ឋានខាងលើនេះ ស្ថិតនៅចំណុចភូមិ៤ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹង ទីតាំងការដ្ឋានក្រុមហ៊ុន CHIP MONG RITTA ខាងលើបានបុកគ្រឹះគម្រោងសង់ផ្សារទំនើប ប៉ុន្តែមិនបានគិតដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញនោះទេ ពោលគឺមានភាពញ័រ រញ្ជួយ រហូតជ្រុះរបស់របរក្នុងផ្ទះទៀតហើយ ហើយចាប់ផ្តើមមានការបាក់ដី និងប្រេះផ្ទះរបស់ពួកគាត់ថែមទៀត។ ដូច្នេះពួកគាត់សូមណូមពរ ​ដល់អាជ្ញាធរជួយពិនិត្យមើលនិងរកដំណោះស្រាយចំពោះបញ្ហានេះផង និងសូមឲ្យរកឈ្មោះក្រុមហ៊ុនឲ្យបានច្បាស់ ប្រើសិនបើមានបញ្ហាអាគារបាក់ស្រុតនោះ គឺត្រូវចេញមុខទទួលខុសត្រូវ ហើយប្រសិនជាគ្មានដំណោះស្រាយ គឺសូមឲ្យផ្អាកទីតាំងសាងសង់ផ្សារទំនើបរបស់ CHIP MONG RITTA នេះតែម្តង៕

មតិយោបល់