ពោធិ៍សាត់ៈ មានករណីអគ្គិភ័យឆាបឆេះផ្ទះ១ខ្នងវេលាម៉ោង៨និង០៥នាទីព្រឹក នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចអន្លង់ថ្ម ស្ថិតនៅភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។
ផ្ទះត្រូវដែលត្រូវអគ្គិភ័យឆាបឆេះនោះ ទំហំ6×7ម៉ែត្រ ជញ្ចាំងក្តារ រនាបក្តារ ប្រក់ស័ង្កសី ខូចខាតទាំងស្រុង ម្ចាស់ផ្ទះមានឈ្មោះ ចាប ពៅ អាយុ៤៨ឆ្នាំ (ប្តី) ឈ្មោះ សូត្រ សាវេត អាយុ៤២ឆ្នាំ (ប្រពន្ធ) រស់នៅភូមិឃុំកើតហេតុ
អគ្គិភ័យបានលេបត្របាក់សម្ភារមួយចំនួនដូចជា៖ -លុយចំនួន7,200,000៛(ប្រាំពីរលានម្ភៃម៉ឺនរៀល) -ទូរទស្សន៍ចំនួន1គ្រឿង -ក្បាលចាក់វីស៊ីឌីចំនួន1គ្រឿង -ផ្ទាំងសូឡាចំនួន 1ឈុត -អាគុយចំនួន2(អាគុយ50មួយ និងអាគុយ 40មួយ) -វិទ្យុទាក់ទងចំនួន1គ្រឿង – ប្លង់ដីស្រែចំនួន1ប្លង់ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ មូលហេតុបណ្តាលមកពីកូនម្ចាស់ផ្ទះដុតភ្លើងទានដាក់ចោល នៅលើធុងទឹកកកភ្លេចពន្លត់ មុនពេលទៅសាលារៀន៕
មតិយោបល់