ភ្នំពេញៈ កាលពីវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ មានករណីបុរសជាកម្មកររោងចក្រទឹកកក «សញ្ញាខ្លាឃុំទឹកកក» ម្នាក់បានគាំងបេះដូងស្លាប់ ក្នុងបន្ទប់ជួល បង្កឲ្យមានការណ៍ភ្ញាក់ផ្អើល នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ក្រុមទី០៣ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ លឹម អ៊ុន ភេទប្រុស អាយុ ៥៤ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មុខរបរកម្មកររោងចក្រទឹកកកសញ្ញាខ្លាឃ្មុំទឹកកក។
សមត្ថកិច្ចឲ្យដឹងថា តាមការពិនិត្យរបស់គ្រូពេទ្យកោសល្យវិច្ច័យ និងការិយាល័យនគរបាលបច្ចេកទេស រួមទាំងវិទ្យាសាស្រ្ត បានឱ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង។
បច្ចុប្បន្ន សពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់