ព័ត៌មានជាតិ

Top-10 «ខ្ញុំជាយុវជនគំរូកម្ពុជា» លើកទី៥ ត្រូវបានសម្ដេចរកឃើញហើយ(មានវីដេអូ)

ភ្នំពេញ: នៅព្រឹកព្រលឹមស្រាងៗ នាថ្ងៃទី៣០ ខែមិថុនានេះ ហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីបេក្ខភាព Top-10 ទាំង១០នាក់ ដែលត្រូវទទួលបានការបោះឆ្នោតគាំទ្រនៅក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» លើកទី៥ ដែលមានរយ:ពេល២ថ្ងៃ។

សម្ដេចបានបញ្ជាក់យ៉ាងដូច្នេះ “ថ្មីម្តងទៀត សូមអបអរសាទរ TOP-10 ទាំងអស់ដែលទទួលបានការបោះឆ្នោតគាំទ្រនៅក្នុងកម្មវិធី {ខ្ញុំជាយុវជនគំរូកម្ពុជា} លើកទី 5 ! ថ្ងៃនេះបេក្ខជន TOP-10 ទាំង១០នាក់ នឹងប្រកួតប្រជែងយកជ័យលាភីលេខ១ (TOP-1) នៅលើ Facebook សម្តេចតេជោ គឺចាប់ពីថ្ងៃទី៣០ មិថុនា ដល់ ០១ កក្កដា ឆ្នាំ ២០១៦”។

ទន្ទឹមនឹងការរកឃើញបេក្ខភាពទាំង១០ខាងលើ សម្ដេចក៏បានប្រកាសឲ្យសាធារណ:ជនចូលរួមបោះឆ្នោតទាំងអស់គ្នានៅពេលនេះ ដើម្បីជ្រើសរើសយុវជនគំរូកម្ពុជាពិត TOP-1 ដែលស្នាដៃរបស់យុវជនទាំង១០នាក់នេះ ត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុកសម្ដេច។ “សូមមើលចុះក្រោមនូវស្នាដៃយុវជនចំនួន១០នាក់ខាងក្រោមនេះ ហើយចូលរួមបោះឆ្នោត គឺចុចលើ Like ! យុវជនដែលទទួលបាន Likes ច្រើនជាងគេ គឺជាអ្នកឈ្នះ!”។ សម្ដេចបញ្ជាក់៕

សូមអញ្ជើញអាន និងទស្សនានូវស្នដៃរបស់យុវជនទាំង១០ ដូចមានខាងក្រោមនេះ៖

មតិយោបល់