ព័ត៌មានជាតិ

ករណីបុរសម្នាក់បើកម៉ូតូបុកសត្វក្របីបណ្តាលអោយស្លាប់១នាក់និងរងរបួសធ្ងន់១នាក់…

កោះកុង:នៅថ្ងៃទី៧ ខែសីហាឆ្នាំ២០២៣
វេលាម៉ោង២២:១០នាទី មានករណីបើកម៉ូតូបុកសត្វក្របីនៅចំនុចផ្លូវជាតិលេខ៤៨ ជិតផ្លូវបំបែកសេរីកា ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បណ្តាលឲ្យមនុស្សស្លាប់១នាក់ និងរបួសធ្ងន់១នាក់ ។
១.ជនរងគ្រោះឈ្មោះ នី ពិសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅមានភូមិបឹងឃុនឆាងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មុខរបរបុគ្គលិកទឹកស្អាត បើកបរម៉ូតូម៉ាកអ៊ុិចស៊ីទ័រពណ៌ខ្មៅគ្មានស្លាកលេខ(ស្លាប់)
២.អ្នករួមដំណើរឈ្មោះ សន លីហួរ ភេទប្រុសអាយុ២៨ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ មុខរបរកម្មករទឹកស្អាត(រងរបួសធ្ងន់) ចំណែកអ្នកស្លាប់កម្លាំងយើងបានប្រគល់ឲ្យសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកសត្វក្របីបានរត់ចូលព្រៃបាត់។

មតិយោបល់