ព័ត៌មានបច្ចេកវិទ្យា

iPhone 7 អាចនឹងលក់បាន ៨០លានគ្រឿង បើសិនជាមានកំណែទម្រង់ខុសប្លែកច្រើនពី iPhone 6

អាមេរិកៈ iPhone ថ្មីរបស់ក្រុមហ៊ុន Apple ដែលត្រូវបានគេរំពឹងថា ជា iPhone 7 នោះ នឹងអាចលក់បាន ៨០លានគ្រឿងនៅចុងឆ្នាំនេះ បើសិនជាមានលក្ខណៈសម្បត្តិថ្មីប្លែកពី iPhone 6។

ក្រុមអ្នកវិភាគបានលើកឡើងថា បើសិនជាក្រុមហ៊ុន Apple មិនបានធ្វើកំណែទម្រង់ច្រើនទៅលើ iPhone ជំនាន់ថ្មី ដែលត្រូវបានគេរំពឹងថា ជា iPhone 7 នោះទេ គឺគ្មានថ្ងៃលក់បានរហូតដល់ ៨០លានគ្រឿងឡើយ។ ការលើកឡើងដូច្នេះ ដោយសារតែមានព័ត៌មានថ្មីចុងក្រោយបានលេចឮថា iPhone 7 គឺនៅរក្សាទម្រង់ដដែល និងមិនមានលក្ខណៈពិសេសអ្វីលើសពី iPhone 6 ឡើយ។

គួរបញ្ជាក់ផងដែរថា នៅមុននេះ មានព័ត៌មានលេចមកថា iPhone 7 មានកាមេរ៉ាភ្លោះ មានអេក្រង់ជាប្រភេទ OLED និងមានមេម៉ូរ៉ីរហូតដល់ 256GB ប៉ុន្តែទាំងនេះគ្រាន់តែជាព័ត៌មានចចាមអារ៉ាមប៉ុណ្ណោះ៕

មតិយោបល់