ព័ត៌មានជាតិ

រថយន្តពាក់ស្លាកលេខ នគរបាល 2.0148 មួយគ្រឿង រេចង្កូតបើកទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ ១ដើម បាក់រាបដល់ដី

ភ្នំពេញ: កាលពីវេលាម៉ោង ៩និង២០នាទីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបើកបុកបង្គោលភ្លើងបំភ្លឺផ្លូវ ស្ថិតនៅតាមបណ្តោយផ្លូវ១០០៨ ក្នុងសង្កាត់ទួលសង្កែរទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

រថយន្តពាក់ស្លាកលេខ នគរបាល 2.0148 ពណ៌ស បើកបរដោយបុរសម្នាក់។

ដំណើររឿង៖ មុនកើតហេតុគេឃើញរថយន្តបង្កខាងលើ ធ្វើដំណើរពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅខាងស្តាំជ្រុលទៅបុកបង្គោលភ្លើងមួយដើមពេញទំហឹង បណ្តាលឲ្យបាក់រាបដល់ដី រីឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចក៏បានទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្តបង្កខាងលើ ទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់