កំពង់ស្ពឺៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តកំពង់ស្ពឺ ដោយមានកិច្ចសហការពី មន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈគ្រប់គ្រងផ្សារ បានចុះទៅធ្វើការអង្កេតទីផ្សារឧត្តុង្គ ដែលស្ថិតក្នុងស្រុកឧត្តុង្គ ដោយពិនិត្យលើប្រក្រតីភាព និងអនុលោមភាព នៃទំនិញដែលបានដាក់តាំងលក់ ។
ជាលទ្ធផល យើងបានធ្វើការដកហូតទៅតាមនីតិវិធីទុកសម្រាប់ធ្វើការកំទេចចោលនូវ :
– ឡេដែលគ្មានសុវត្ថិភាព សរុបចំនួន ៥ គីឡូក្រាម
– នំចម្រុះ សរុបចំនួន ៣.៥ គីឡូក្រាម
ព្រមទាំងបានធ្វើកិច្ចសន្យាព្រមានចំពោះអ្នកលក់ផងដែរ ។
ក្នុងនោះក្រុមការងារក៏បានចុះតាមដានតម្លៃប្រេងឥន្ធនៈដែលបានដាក់លក់នៅតាមបណ្តាស្ថានីយ៏មួយចំនួនក្នុងខេត្ត ចំនួន ៧ ស្ថានីយ។
ជាលទ្ធផលបង្ហាញថា ថ្លៃនៃការដាក់លក់រាយ គឺត្រឹមត្រូវទៅតាមការកំណត់នៃប្រកាសរបស់ក្រសួងពាណិជ្ជកម្ម តាមសេចក្ដីជូនដំណឹង ចុះថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨។
តែក៏មានស្ថានីយមួយចំនួនលក់ថ្លៃទាបជាងការប្រកាសរបស់ក្រសួងដែរ៕
មតិយោបល់