ព័ត៌មានជាតិ

ទូទាំងខេត្តសៀមរាបមានការដាច់ចរន្តអគ្គិសនី បណ្តាលមកពីដាច់ចរន្តអគ្គិសនីពីប្រទេសថៃ

សៀមរាប: យោងតាមផេកការិយាល័យព័ត៌មាន សោតទស្សន៍ខេត្តសៀមរាប បានឲ្យដឹងថា អគ្គិសនីសៀមរាបសូមជម្រាបជូនថា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៩និង១៥នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនី តង់ស្យុង១១៥គីឡូវ៉ុល ពីប្រទេសថៃ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួនស្ថិតនៅ៖ ទូទាំងខេត្តសៀមរាប និងផ្នែកខ្លះនៅស្រុកត្រពាំងប្រាសាទ ស្រុកអន្លង់វែង ក្រុងសំរោង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ក្នុងវេលានេះ ក្រុមការងារបច្ចេកទេស កំពុងតែពិនិត្យរកកំហូចដើម្បីជួសជុល ឲ្យអតិថិជនឆាប់មានចរន្តប្រើប្រាស់ឡើងវិញ។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕

មតិយោបល់