ព័ត៌មានជាតិ

ឃាត់ខ្លួន និងអប់រំយុវតីម្នាក់ ករណីប្រើពាក្យសម្តីអសុរោះ មកលើសមត្ថកិច្ចនគរបាល ស្រុកកំពង់សីលា ខេត្តព្រះសីហនុ

ព្រះសីហនុ ៖ នៅថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ២០២១ កម្លាំងផ្នែកជំនាញបានអនុវត្តន៍តាមបទបញ្ជារបស់លោកវរសេនីយ៍ឯកហួតចាន់ធីអធិការនគរបាលស្រុកចុះស្រាវជ្រាវករណីប្រើពាក្យសម្តីអសុរោះមកលើសមត្ថកិច្ចនគរបាលស្រុកកំពង់សីលាខេត្តព្រះសីហនុតាមរយ:បណ្តាញសង្គម ហ្វេសបុក(fecebook)ឈ្មោះ សុខលីននិងតិកតុក(tiktok)ឈ្មោះម៉ីម៉ីរៀលដោយមូលហេតុកាលពីថ្ងៃទី ២២ខែវិច្ឆិកាឆ្នាំ២០២១ម្ចាសគណនីខាងលើឈ្មោះ វីស្រីហន ភេទស្រីអាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុបបន្នភូមិស្ទឹងសំរោងឃុំអូរបាកទេះស្រុកកំពងសីលាខេត្តព្រះសីហនុ៕

បានមកអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដើម្បីសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មន្ត្រីជំនាញបានរៀបចំបំពេញព័ត៌មានរួចបានឲ្យរូបគាត់ទៅវាស់កម្ពស់ដើម្បីតម្រូវតាមលក្ខខណ្ឌដែលត្រូវផ្តល់តែគាត់បែរជាគិតថាអ្នកដែលឈរវាស់កម្ពស់គឺសុទ្ធតែជាអ្នកទោសក្រោយពីបានត្រឡប់ទៅវិញគាត់បានថតរូបធ្វើជាវីដេអូរក្លីបប្រើពាក្យសម្តីមិនគប្បី ចំពោះសមត្ថកិច្ចរួចបង្ហោះតាមបណ្តាញសង្គមទាំងពីរខាងលើ។ នៅថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០២១ ផ្នែកជំនាញបានហៅរូបគាត់មកសួរនាំនឹងបំភ្លឺក្នុងករណីខាងលើនេះរូបគាត់បានសាររភាពថាគាត់ពិតជាបានប្រព្រឹត្តដូច្នេះពិតប្រាកដមែនសមត្ថកិច្ចបានឲ្យរូបគាត់ធ្វើវីដេអូរក្លីបដើម្បីសុំទោសជាសធារណៈនិងធ្វើកិច្ចសន្យាអប់រំណែនាំរួចឲ្យត្រឡប់ទៅវិញ៕

មតិយោបល់