ព័ត៌មានជាតិ

ប៉ូលិសម្នាក់ ជិះម៉ូតូណៃហត ស្លាក​លេខ នគរបាល ១-១៦៣៧ ត្រូវរថយន្តហាយឡែនឌ័របុកបាក់ជើងម្ខាង

ភ្នំពេញ: ប៉ូលិសម្នាក់ ជិះម៉ូតូណៃហត ស្លាក​លេខ នគរបាល ១-១៦៣៧ ត្រូវរថយន្តហាយឡែនឌ័រ ស្លាក​លេខ ភ្នំពេញ ២AA-៣៦៧៧ បើកបុក បណ្តាលឲ្យរងរបួសបាក់ជើងម្ខាង បញ្ជូនទៅកាន់មន្ទីរពេទ្យ។

ករណីនេះកើតឡើងនៅ​ម៉ោង១០និង៤៥នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ។

ក្រោយកើតហេតុក៏មានសមត្ថកិច្ចចុះមកវាស់វែងផងដែរ៕

មតិយោបល់