ព្រះសីហនុៈ យោងតាមផាកហ្វេសប៊ុករបស់អគ្គិសនីកម្ពុជា ខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីវេលាម៉ោង៣ និង២៥នាទីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ អគ្គិសនីខេត្តព្រះសីហនុ នឹងការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី បណ្តោះអាសន្ននៅបន្ទប់ភ្លើងPTT 28 ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការពន្លត់អគ្គិភ័យ ដែលឆាបឆេះត្រង់បង្គោលលេខ១០១ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មុខគមនាគមន៍ចាស់ ដែលស្ថិតនៅសង្កាត់០៣ ក្រុងព្រះសីហនុ ។
ក្រុមការងារបច្ចេកទេសបានពន្លត់រួចរាល់ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង៤ និង១៣នាទីទៀបភ្លឺ ។
ដោយឡែកអតិថិជនដែលប្រើប្រាស់នៅដេប៉ា០១ ត្រូវដាច់ចរន្តអគ្គិសនីជាបណ្តោះអាសន្ន ដោយស្ថានភាពយប់ពិបាក ក្នុងការជួសជុលទើបក្រុមការងារ និងធ្វើការជួសជុលជូននៅព្រឹកស្អែក៕
មតិយោបល់