ព័ត៌មានជាតិ

Apple ​នឹង​ផ្សាយ​ផ្ទាល់​ព្រឹត្តិការណ៍​ធំ​មួយ​នៅ​ថ្ងៃ​ទី០៩​ ខែ​មីនា ​

ក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនស្មាតហ្វូនធំលំដាប់ទី២ បន្ទាប់ពី Samsung បានជូនដំណឹងដល់សាធារណជនតាមរយ:​​លិខិត​អញ្ជើញប្រព័ន្ធផ្សព្វផ្សាយឲ្យចូលរួមនៅក្នុងព្រឹត្តិការណ៍ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០១៥ ខាងមុខ ដោយអ្នកដែល​គ្មាន​លិខិតអញ្ជើញ​អាចមើលតាមរយ: Online បាន (www.apple.com/live)។

ព្រឹត្តិការណ៍នឹងចាប់ផ្ដើមនៅវេលាម៉ោង ១០ព្រឹក ម៉ោង​ក្នុងតំបន់ ហើយនៅពេលចាប់ផ្ដើម​មានការធ្វើអត្ថាធិប្បាយ នឹងមាន​ការ​ Live ផ្ទាល់​តែម្ដង ប៉ុន្តែអាចមើលបានលុះត្រាតែមាន Safari 5.1.10 ឡើង និង​ OS X 10.6.8 ឡើង ចំណែក iOS ចាប់ពី iOS 6 ឡើង។
នៅក្នុងព្រឹត្តិការណ៍នេះ នៅមិនទាន់ដឹងច្បាស់ថា នឹងបង្ហាញអ្វីនោះទេ ប៉ុន្តែគេដឹងថា នៅខែមេសា ឆ្នាំ ២០១៥ Apple នឹង​បង្ហាញ និងដាក់ឲ្យប្រើ Apple Watch៕

applelive

មតិយោបល់