ព័ត៌មានជាតិ

សមត្ថកិច្ចរកឃើញ ​​នំបាញ់ឌុកលាយសារធាតុគីមីហាមឃាត់​​បូរ៉ាក់ នៅផ្សារចិន និងផ្សារលើ ក្រុងព្រះសីហនុ!

ព្រះសីហនុៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តព្រះសីហនុ
សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យទៅលើម្ហូបអាហារវេចខ្ចប់ស្រាប់ និងធ្វើតេស្តបឋមលើនំបញ្ចុក នំបាញ់ឌុក នំចាក់ចាន់ បាញ់កាញ់ លត និងសរសៃគុយទាវ ដើម្បីរកសារធាតុគីមីហាមឃាត់លើផលិតផលម្ហូបអាហារ ស្ថិតក្នុងផ្សារចិន និងផ្សារលើ ក្រុងព្រះសីហនុ។

​ជាលទ្ធផលការធ្វើតេស្តបឋម យើងបានរកឃើញការដាក់លាយសារធាតុគីមីហាមឃាត់ «បូរ៉ាក់» នៅក្នុងនំបាញ់ឌុក ដែលដាក់តាំងលក់ចំនួន ២គីឡូក្រាម មន្រ្តីជំនាញបានដកហូតកម្ទេចចោល និងធ្វើបែបបទកិច្ចសន្យាជាមួយអ្នកលក់អោយបញ្ឈប់ការប្រើប្រាស់សារធាតុគីមីនេះបន្តទៀត ករណីមិនរៀងចាលយើងនឹងចាត់វិធានការតាមផ្លូវច្បាប់៕

មតិយោបល់