ពោធិ៍សាត់ៈ ជនសង្ស័យជាអតីតមន្ត្រីមណ្ឌលអប់រំកែប្រែ ម៤ ដែលត្រូវបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីពន្ធនាគារម៤ បានធ្វើសកម្មភាពបន្លំលួចដូរម៉ូតូរបស់អ្នកគ្រូបង្រៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ មុខបន្ទប់ថ្នាក់រៀនសាលាសុភី ស្ថិតក្នុងភូមិដប់បាត សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជិន ផល្លា ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិព្រែកស្តី សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់) មុខរបរគ្រូបង្រៀន។ ចំណែកជនសង្ស័យមានឈ្មោះ ជា ស័ក ភេទប្រុស អាយុ២៨ឆ្នាំ អតីតមន្ត្រីមណ្ឌលអប់រំកែប្រែម៤ ប្រហោះក្បាលឃុំផ្ទះរុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ត្រូវបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីពន្ធនាគារម៤ហើយ។
នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ពេលព្រឹកជនសង្ស័យបានយកកូនមកចុះឈ្មោះរៀន ក្រោយមកជនសង្ស័យ បានទុកម៉ូតូរបស់ខ្លួននៅក្នុងសាលាសុភី ហើយយកម៉ូតូជនរងគ្រោះម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1C-4898 ហើយជនសង្ស័យបានដោះស្លាកលេខ ទុកនៅភូមិជង្រុក ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ លុះព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ កម្លាំងបានស្រាវជ្រាវចាប់ជនសង្ស័យបាននៅផ្ទះម្តាយវា ស្ថិតនៅភូមិប្រឡាយធំ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ជនសង្ស័យត្រូវបានឃាត់ខ្លួនតាមបញ្ជាលោកព្រះរាជអាជ្ញា រៀបចំសំណុំរឿងនិងជនសង្ស័យបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់៕
មតិយោបល់