ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន!

ភ្នំពេញ: កាលពីថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០១៨ វេលាម៉ោង ១២ និង ៣០ នាទី កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យចំនួន​​៤​នាក់ នៅចំណុចផ្ទះលេខ ២១Z ផ្លូវលេខ២២៦ ក្រុម៤៧ ភូមិ១៣ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពញ ដែលបានប្រព្រឹត្តបទល្មើស ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្ទះលេខ២១Z ផ្លូវលេខ២២៦ ក្រុម៤៧ ភូមិ១៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៨ វេលាម៉ោង ១៦ និង ៤៥ នាទី និង វត្ថុតាង បញ្ជូនមកការិយាល័យដើម្បីធ្វើការសាកសួរ មានឈ្មោះ ៖
ជនសង្ស័យ
១-ឈ្មោះ អ៊ូច ពិសី ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មខរបរ លក់អំបោះ ស្នាក់នៅផ្ទះលេខ ២១Z ផ្លូវលេខ ២២៦ ក្រុម៤៧ ភូមិ១៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ទី២​ឈ្មោះ យ៉ែម សំអាន ភេទ​ស្រី អាយុ​២៩​ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ ២១Z ផ្លូវលេខ ២២៦ ក្រុម៤៧ ភូមិ១៣ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។​ ទី៣​ឈ្មោះ អ៊ូច ពេជ្រវលក្ខ័ ភេទ ស្រី អាយុ​១៧​ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ ២១Z ផ្លូវលេខ ២២៦ ក្រុម៤៧ ភូមិ១៣ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ និងទី​៤​ឈ្មោះ យិត ភីឬទ្ធិ ភេទ ប្រុស អាយុ ២៩​ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះ២៧១២ ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

វត្ថុតាងនិងវត្ថុតាងចាប់យក៖ ដបទឹកសុទ្ធម៉ាកDasani (ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន) ដែកកេះ ចំនួន​១។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ខាងលើ ការិយាល័យបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់