តៃវ៉ាន់: មន្រ្តីបាននិយាយថា កងទ័ពជើងទឹករបស់តៃវ៉ាន់បានបើកដំណើរការច្រឡំបាញ់មីស៊ីលល្បឿនលឿនប្រឆាំងនាវាចេញ ពីមូលដ្ឋានកងទ័ពជើងទឹករបស់ខ្លួន ដែលបានបណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរងរបួស៣នាក់។ នេះបើយោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី០១ កក្កដា ឆ្នាំ២០១៦នេះ។
យោងតាមទីភ្នាក់ងារកណ្តាលរបស់តៃវ៉ាន់ (CNA) បានរាយការណ៍ថា ទូកល្បាតមួយគ្រឿងត្រូវបានទទួលការត្រួតពិនិត្យការហ្វឹកហាត់នៅក្នុងទីក្រុង Kaohsiung ចំពេលដែលគ្រាប់មីស៊ីល Hsiung Feng III បានធ្លាក់ចុះតែម្តង។ គ្រាប់មីស៊ីលដែលបានបាញ់ចេញនេះ វាបានសំដៅទៅរក ប្រទេសចិនដីគោក ហើយបុកទូកនេសាទចេញពីកោះ Penghu តែម្តង។
មន្រ្តីការពារជាតិបាននិយាយថា ប្រធានក្រុមទូកដែលជាជនជាតិតៃវ៉ាន់រូបនោះ ត្រូវបានគេសម្លាប់។ មីស៊ីលនេះមានចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ ស្មើនឹង ២០០ម៉ាយ។ ហេតុការណ៍នេះបានកើតឡើងខណៈដែលប្រទេសចិនបានប្រារព្ធខួបលើកទី ៩៥នៃការបង្កើតបក្សកុម្មុយនីស្តចិន។
នៅពេលដែលអ្នកកាសែតសួរថាបើសិនជាឧប្បត្តិហេតុនេះនឹងប៉ះពាល់ដល់ទំនាក់ទំនងជាមួយក្រុងប៉េកាំងអនុឧត្តមនាវីឯក Mei Chia-hsu បាននិយាយថាកងនាវាចរបានរាយការណ៍ទៅក្រសួងការពារជាតិរបស់កោះមួយនេះរួចហើយ។
អនុឧត្តមនាវីឯកបានបន្តនិយាយថា ករណីនេះស្ថិតក្រោមការស៊ើបអង្កេតហើយនឹងត្រូវបានដោះស្រាយទៅតាមនោះ។ វាគឺជាការមិនច្បាស់ថាតើរដ្ឋាភិបាលទីក្រុងប៉េកាំងត្រូវបានគេជូនដំណឹងដោយផ្ទាល់។ ចិនចាត់ទុកកោះតៃវ៉ាន់ជាខេត្តបំបែកខ្លួនដើម្បីជួបជុំជាមួយចិនដីគោកដោយកម្លាំងប្រសិនបើចាំបាច់។ខ្លួនមានកាំជ្រួចមីស៊ីលរាប់រយឆ្ពោះទៅរកកោះនេះគ្រប់ពេលវេលា។
សូមបញ្ជាក់ថា ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៊ីងវ៉េន ដែលជាប្រធានរបស់យោធាផងដែរដែលបច្ចុប្បន្នកំពុងនៅក្រៅប្រទេស៕
មតិយោបល់