កណ្ដាលៈ កាលពីវេលាម៉ោង៦យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានហើយនៅមុខផ្ទះវេរលុយមួយកន្លែង ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីឃាតកម្មគិតទុកជាមុន(កាប់ជនរងគ្រោះនិងពូថៅបណ្តាលឲ្យស្លាប់) កាលពីវេលាម៉ោងយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នៅភូមិកណ្តាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យមានឈ្មោះ ហេង ស៊ីរ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅក្នុងការដ្ឋានដឹកដីកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិបឹងជ្រែង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ចំណែកជនរងគ្រោះមានឈ្មោះ ភាព គឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ ជាងជួសជុសរថយន្ត ស្នាក់នៅក្នុងការដ្ឋានដឹកដីជាមួយគ្នា មានស្រុកកំណើតនៅភូមិសូរិយា ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ក្រោយពីការឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា មូលហេតុដោយសារទំនាស់ពាក្យសម្តីឈ្លោះប្រកែកគ្នជាមួយជនរងគ្រោះ។
នៅក្នុងប្រតិបត្តិនេះ ដោយមានការសហការពីកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់