ជាមួយនឹងជំនាន់ពិសេស នៃក្រុមហ៊ុន LG ដែលបានបង្ហាញទូរស័ព្ទ Optimus L5 II Dual ផលិតឡើងក្នុងគោលដៅ សំខាន់ សម្រាប់លក់ឲ្យស្ត្រីនៅក្នុងប្រទេសរុស្ស៊ី។ ជាមួយនឹងទម្រង់ និងរចនាបទ រចនា ដូចជាមិនអាក្រក់ជាង Samsung La Fleur នោះទេ។
យោងតាមរបាយការណ៍ពិសេសមួយដែលបានបោះពុម្ព នៅលើទីផ្សារ រុស្ស៊ី បានឲ្យដឹងថា LG Optimus L5 II Dual ដែលជាជំនាន់ថ្មីផលិតផលរបស់ក្រុមហ៊ុន កូរ៉េខាងត្បូង ត្រូវបានបំពាក់ដោយ សំបកពណ៌ស អចនឹងក្នុងតម្លៃ 8,490 រ៉ូប៊ី ស្មើនិង ២៥៦ ដុល្លារ។
Optimus L5 II Dual លោកអ្នកអាចប្រើប្រាស់ស៊ីម ពីរ ដោយកញ្ជក់ចុចមានទំហំ ៤ អ៊ីង ល្បឿនដំណើរការ 1 GHz និងអង្គចងចាំ ៥១២ សម្រាប់គណនាល្បឿន និងមានអង្គចងចាំភ្ជាប់មកជាមួយនឹងម៉ាស៊ីន 4 GB ។ម្យ៉ាងវិញទៀតវាអាចដំណើរជាមួយនឹង Wi-Fi 802.11 b / g / n, Bluetooth 3.0, A-GPS, 2G GSM និង 3G HSDPA ហើយនិង កាមេរ៉ា ៥ មេហ្គាភិចសែល៕
មតិយោបល់